BongThom.com ប្រតិបត្តិការដំណើការជាធម្មតា
សួស្តី,លោក/លោកស្រី យើងខ្ញុំសូមជម្រាប់ជូន ឲ្យបានដឹងថា BongThom.com និង BonSrey.com ដំណើការជាធម្មតានិងត្រៀមខ្លួនជាស្រេចក្នុងការជួយបំពេញតំរូវការរបស់លោកអ្នក។ រយៈពេលពីរបីខែដើមឆ្នាំ នេះដូចដែល អ្នករាល់គ្នាដឹងស្រាប់ហើយថាមនុស្សគ្រប់គ្នានៅជុំវិញពិភពលោកកំពុងទប់ទល់នឹងការឆ្លងនៃជំងឺរាតត្បាត Covid-19។ វាពិតជាលំបាកណាស់សម្រាប់ស្ថាប័នអប់រំនៃព្រះរាជាណាចក្រ ទាំងមូលព្រោះ ថាការរឹតត្បិតនានាបានកើតមានឡើងដែលចំបាច់ដើម្បីបញ្ចៀសវាងពីការឆ្លងនេះ។ ប្រទេសមិនទាន់អាចបង្ហាញពីភាពរឹងមាំនិងសម្ថភាពទប់ទល់ក្នុងគ្រាលំបាកទាំងនេះបានបង្ហាញដោយ សិស្ស និសិត្ស សាស្រា្តចារ្យ គ្រូបង្រៀន និងរដ្ឋបាលអប់រំនៃប្រទេសកម្ពុជា។ ការប្រកាសជ្រើសរើសបុគ្គលិកគឺ ជាវិធានការដ៏ល្អមួយនៃសុខុមាលភាពសេដ្ឋកិច្ចរបស់ប្រទេសមួយ។ យើងអាចប្រាប់អ្នកបានថាអត្រានៃការផ្សព្វផ្សាយការងារបានធ្លាក់ចុះ ដល់ទៅ ៧០ភាគរយ ក្នុងរយៈពេល ប៉ុន្មាន ខែកន្លងមកនេះ។ ការកាត់បន្ថយយ៉ាងច្រើនដែលបានមើលឃើញពីការធ្លាក់ចុះយ៉ាងខ្លាំងក្នុងវិស័យ ទេសចរណ៍, ការអប់រំ និង បដិសណ្ឋារកិច្ច ហើយនិង សេវាកម្ម។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះមើលឃើញថាវាជារឿងល្អក្នុងការឃើញអ្វីៗបានងើបឡើងវិញយ៉ាងល្អជាមួយនឹង អត្រានៃការផ្សព្វផ្សាយការងារត្រឡប់មក វិញយ៉ាងខ្លាំង។ នេះជាសញ្ញា ល្អដែល បង្ហាញថាសេដ្ឋកិច្ចនឹងងើបឡើងវិញ ហើយនិស្សិតដែលបញ្ចប់ការសិក្សានៅ តែមានឱកាសទទួលបានមុខតំណែងល្អ និង ទទួលបានអនាគតរឹងមាំ។ BongThom.com យល់ពីភារៈកិច្ច និងទំនួលខុសត្រូវរបស់ខ្លួនដើម្បីង្កើតសេវាកម្មដែលមានអត្ថប្រយោជន៍ដល់អ្នកស្វែងរកការងារ និងនិយោជក។ នៅក្នុងខែ ឧសភា ឆ្នាំ នេះ BongThom.com បានប្រារព្ធ […]