Home Uncategorized BongThom.com ប្រតិបត្តិការដំណើការជាធម្មតា

BongThom.com ប្រតិបត្តិការដំណើការជាធម្មតា

0
0

v1

សួស្តី,លោក/លោកស្រី

យើងខ្ញុំសូមជម្រាប់ជូន ឲ្យបានដឹងថា BongThom.com និង BonSrey.com ដំណើការជាធម្មតានិងត្រៀមខ្លួនជាស្រេចក្នុងការជួយបំពេញតំរូវការរបស់លោកអ្នក។
រយៈពេលពីរបីខែដើមឆ្នាំ នេះដូចដែល អ្នករាល់គ្នាដឹងស្រាប់ហើយថាមនុស្សគ្រប់គ្នានៅជុំវិញពិភពលោកកំពុងទប់ទល់នឹងការឆ្លងនៃជំងឺរាតត្បាត Covid-19។ វាពិតជាលំបាកណាស់សម្រាប់ស្ថាប័នអប់រំនៃព្រះរាជាណាចក្រ ទាំងមូលព្រោះ ថាការរឹតត្បិតនានាបានកើតមានឡើងដែលចំបាច់ដើម្បីបញ្ចៀសវាងពីការឆ្លងនេះ។ ប្រទេសមិនទាន់អាចបង្ហាញពីភាពរឹងមាំនិងសម្ថភាពទប់ទល់ក្នុងគ្រាលំបាកទាំងនេះបានបង្ហាញដោយ សិស្ស និសិត្ស  សាស្រា្តចារ្យ គ្រូបង្រៀន និងរដ្ឋបាលអប់រំនៃប្រទេសកម្ពុជា។

ការប្រកាសជ្រើសរើសបុគ្គលិកគឺ ជាវិធានការដ៏ល្អមួយនៃសុខុមាលភាពសេដ្ឋកិច្ចរបស់ប្រទេសមួយ។ យើងអាចប្រាប់អ្នកបានថាអត្រានៃការផ្សព្វផ្សាយការងារបានធ្លាក់ចុះ
ដល់ទៅ ៧០ភាគរយ ក្នុងរយៈពេល ប៉ុន្មាន ខែកន្លងមកនេះ។ ការកាត់បន្ថយយ៉ាងច្រើនដែលបានមើលឃើញពីការធ្លាក់ចុះយ៉ាងខ្លាំងក្នុងវិស័យ ទេសចរណ៍, ការអប់រំ និង
បដិសណ្ឋារកិច្ច ហើយនិង សេវាកម្ម។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះមើលឃើញថាវាជារឿងល្អក្នុងការឃើញអ្វីៗបានងើបឡើងវិញយ៉ាងល្អជាមួយនឹង អត្រានៃការផ្សព្វផ្សាយការងារត្រឡប់មក វិញយ៉ាងខ្លាំង។ នេះជាសញ្ញា ល្អដែល បង្ហាញថាសេដ្ឋកិច្ចនឹងងើបឡើងវិញ ហើយនិស្សិតដែលបញ្ចប់ការសិក្សានៅ
តែមានឱកាសទទួលបានមុខតំណែងល្អ និង ទទួលបានអនាគតរឹងមាំ។

BongThom.com យល់ពីភារៈកិច្ច និងទំនួលខុសត្រូវរបស់ខ្លួនដើម្បីង្កើតសេវាកម្មដែលមានអត្ថប្រយោជន៍ដល់អ្នកស្វែងរកការងារ និងនិយោជក។
នៅក្នុងខែ ឧសភា ឆ្នាំ នេះ BongThom.com បានប្រារព្ធ ខួប២០ ឆ្នាំរបស់ខ្លួនហើយក៏ឆ្លៀតឱកាសបញ្ចេញនូវកម្មវិធីថ្មីក្នុងដំណាក់កាលទី ១ ដែលបានរចនាឡើងដើម្បីធ្វើឱ្យការងារកាន់តែមានភាពងាយស្រួល ក្នុងផ្នែកទំនាក់ទំនងការជ្រើសរើសបុគ្គលិកការដាក់ពាក្យ និង អាចគ្រប់គ្រងទិន្នន័យបានកាន់តែច្រើនបន្ថែមទៀត។ កម្មវិធីនេះត្រូវបានគេស្គាល់ថា BONGTHOM.COM CONTROL PANEL និងមានមុខងារថ្មីៗជាច្រើនដែលអនុញ្ញាតអោយមានការគ្រប់គ្រងពត៌មានផ្ទាល់ខ្លួននៅលើគេហទំព័ររបស់យើង។ អ្នកអាចសហការធ្វើការងាររួមគ្នាពីចម្ងាយ និងដោះស្រាយបាននូវការជ្រើសរើសបុគ្គលិកទាំងអស់នៅក្នុងក្រុមហ៊ុន ឬអង្គភាពរបស់អ្នកសូម្បីតែក្រុមការងារមាន
ទំនាក់ទំនងកន្លែងដាច់ពីគ្នាក៏ដោយ។ យើងខ្ញុំសូមអញ្ជើញអ្នកឱ្យចុះឈ្មោះ សម្រាប់គណនីថ្មីនៅទីនេះ

យើងខ្ញុំសូមជូនពរឱ្យអ្នកនៅតែមានភាពរឹងមាំនិងមានសមត្ថភាពខ្លាំងជាងមុនក្នុងរយៈពេលដំណើការឡើងវិញហើយយើងខ្ញុំ នៅរង់ចាំបម្រើសេចក្តីត្រូវការរបស់អ្នកឱ្យបានល្អទៅអនាគត។

សំនួរដែលសួរញឹកញាប់
របៀបបង្កើតគណនី – BTDC-CP
របៀបបង្កើតប្រវិត្តរូប/ក្រុមហ៊ុន – BTDC-CP
របៀបធ្វើការផ្សព្វផ្សាយការងារ – BTDC-CP
វីដេអូជំនួយ

     

 

ផ្សារភ្ជាប់ការរៀបចំទៅនឹងឱកាស

 

LEAVE YOUR COMMENT